Maternity-Clinic

ជ្រើសរើសបុគ្គលិក

ទីតាំង : សៀមរាប

នាយកដ្ឋាន : ឱសថស្ថាន និងការសម្អាត

ម៉ោងធ្វើការ : ពេញម៉ោង

គ្លីនិក រ័ត្នប្រភា ជាគ្លីនិកឯកទេស​សម្ភព និង រោគស្ត្រី

គ្លីនិករបស់យើងឧទ្ទិសដល់ការផ្ដល់សេវាសុខភាពមាតា និងទារកប្រកបទៅដោយគុណភាពខ្ពស់។ ស្ថាបត្យកម្មនិងការរៀបចំសម្ភារៈត្រូវបានរចនាពិសេស និងបំពាក់ដោយបច្ចេកវិទ្យាទំនើប ដើម្បីធានាថាម្តាយ និងទារកទទួលបានផាសុកភាព និងសុវត្ថិភាព។ ក្រុមការងាររបស់យើងមានជំនាញ និងបទពិសោធន៍ រួមមានវេជ្ជបណ្ឌិតសម្ភព និងរោគស្ត្រី វេជ្ជបណ្ឌិតផ្នែកទារក គិលានុបដ្ឋាយិកា ឆ្មប និងវេជ្ជបណ្ឌិតកុមារ ដើម្បីគាំទ្រសមាជិកគ្រួសារលោកអ្នក ក្នុងដំណើរពីការមានផ្ទៃពោះរហូតដល់ការធ្វើជាប៉ាម៉ាក់ពោរពេញទៅដោយសុភមង្គល។

ឥឡូវនេះយើងកំពុងស្វែងរកបុគ្គលិកដើម្បីចូលរួមជាមួយក្រុមរបស់យើងក្នុងមុខតំណែងដូចខាងក្រោម៖

ផ្នែក ៖ ឱសថស្ថាន
ទីតាំង : សៀមរាប
ម៉ោងធ្វើការ : ពេញម៉ោង

លក្ខខណ្ឌ :

  • បញ្ចប់បរិញ្ញាបត្រផ្នែកឱសថសាស្ត្រ (ផ្តល់អាទិភាព)
  • បរិញ្ញាបត្រផ្នែកវេជ្ជសាស្ត្រ ឬគិលានុបដ្ឋាយិកា (អាចទទួលយកបាន)
  • • មានបទពិសោធន៍យ៉ាងហោចណាស់ ១ ឆ្នាំ ក្នុងវិស័យពាក់ព័ន្ធ
  • អាចប្រើប្រាស់ភាសាអង់គ្លេសបាន
  • មានជំនាញកុំព្យូទ័រមូលដ្ឋាន (Microsoft Word, Excel)
  • ស្មោះត្រង់ អត់ធ្មត់ មានភាពបត់បែន មានទំនួលខុសត្រូវ និងអាចធ្វើការ ដោយឯករាជ្យ
  • មានពេលវេលាគ្រប់គ្រាន់

កាតព្វកិច្ច

  • ផ្ដល់ការណែនាំដល់អ្នកជំងឺអំពីការប្រើប្រាស់ឱសថតាមវេជ្ជបញ្ជា ឱ្យបានត្រឹមត្រូវ និងមានសុវត្ថិភាព
  • រក្សាឱសថស្ថានឱ្យមានសភាពស្អាត របៀបរៀបរយ និងគោរពតាមបទបញ្ញាត្តិ
  • • គ្រប់គ្រង និងតាមដានស្តុកឱសថឱ្យមានប្រសិទ្ធភាព
  • គោរពតាមគោលការណ៍ និងវិជ្ជាជីវៈរបស់គ្លីនិក
  • អនុវត្តកាតព្វកិច្ចផ្សេងៗដែលបានចាត់តាំងដោយអ្នកគ្រប់គ្រង

ផ្នែក ៖ អ្នកសម្អាត
ទីតាំង : សៀមរាប
ម៉ោងធ្វើការ : ពេញម៉ោង

លក្ខខណ្ឌ :

  • មានបទពិសោធន៍យ៉ាងហោចណាស់ ១ ឆ្នាំ
  • ជាមនុស្សស្មោះត្រង់ អត់ធ្មត់ បត់បែន និងមានទំនួលខុសត្រូវ
  • មានពេលវេលាគ្រប់គ្រាន់

កាតព្វកិច្ច

  • សម្អាត និងរៀបចំបន្ទប់ការងារ និងបន្ទប់ផ្សេងៗឱ្យស្អាត និងសណ្តាប់ធ្នាប់
  • ប្រមូលសំរាមតាមពេលវេលាកំណត់
  • សម្អាតតំបន់ទទួលភ្ញៀវ និងតំបន់ជិតខាង
  • គោរពតាមវិធានសុវត្ថិភាព និងស្តង់ដារសុខាភិបាល

របៀបដាក់ពាក្យ

បេក្ខជនដែលមានលក្ខណៈសម្បត្តិតាមដែលបានរៀបរាប់ខាងលើ សូមផ្ញើ Cover Letter និង CV មក៖

អុីមែល: [email protected]

អាស័យដ្ឋាន: គ្លីនិក រ័ត្នប្រភា ជាគ្លីនិកឯកទេស​សម្ភព និង រោគស្ត្រី

លេខទំនាក់ទំនង: +855(0)61 996 000

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកយើងតាមទំនាក់ទំនងខាងលើ