Maternity-Clinic

ទិដ្ឋភាពទូទៅ

សូមស្វាគមន៍មកកាន់ មន្ទីរសម្រាកព្យាបាលនិងសម្ភពរ័ត្នប្រភា។ យើងមានគោលដៅថែទាំសុខភាពរបស់លោកអ្នកគ្រប់វ័យ។ ក្រុមការងាររបស់យើងត្រៀមខ្លួនជានិច្ច ដើម្បីថែទាំ ព្យាបាល លោកអ្នកដោយជំនាញពិតប្រាកដ។ សូមអរគុណចំពោះការជឿទុកចិត្តដែលបានផ្ដល់ឱ្យយើង ក្នុងការថែរក្សាសុខភាពរបស់លោកអ្នក។

បេសកកម្ម និង ចក្ខុវិស័យ

ផ្ដល់សេវាសុខភាពដែលអាចទុកចិត្តបាន តាមស្តង់ដារកំរិតខ្ពស់ ដោយប្រើបច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីលើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតប្រជាជនយើង។ ផ្ដល់សេវាសុខភាពស្ត្រី និងសម្រាលបុត្រ ដែលមានប្រសិទ្ធភាព មានភាពងាយស្រួល និងមានសុវត្ថិភាពខ្ពស់ ដោយប្រើឧបករណ៍ និងបច្ចេកវិទ្យាថ្មីៗ ព្រមទាំងបន្តអភិវឌ្ឍចំណេះដឹងវេជ្ជសាស្ត្រជានិច្ច។

ប្រវត្តិ

គ្លីនិករ័ត្នប្រភា ត្រូវបានបង្កើតឡើងនៅដើមឆ្នាំ ២០២៣ ដោយស្ថាបនិកវេជ្ជបណ្ឌិត ឆេង ហាក់ងង់។ ដោយឃើញថាតំបន់ភាគពាយព្យនៃប្រទេសកម្ពុជា ខ្វះខាតសេវាសម្ភព និងរោគស្ត្រីដែលមានគុណភាពខ្ពស់ ប្រជាពលរដ្ឋជាច្រើនត្រូវបង្ខំចិត្តធ្វើដំណើរទៅប្រទេសជិតខាង ដើម្បីស្វែងរកការព្យាបាល និងការថែទាំ ដែលចំណាយទាំងពេលវេលា និងថវិកាជាច្រើន។ ដោយហេតុនេះ គ្លីនិកត្រូវបានបង្កើតឡើង ដើម្បីផ្ដល់សេវាវេជ្ជសាស្ត្រដែលមានសុវត្ថិភាព និងមានស្តង់ដារខ្ពស់ នៅក្នុងស្រុក ដើម្បីជួយប្រជាជនអោយងាយស្រួលក្នុងការទទួលសេវា សន្សំទាំងពេលវេលា និងថវិកា ហើយជួយលើកកម្ពស់សុខុមាលភាពសហគមន៍ឱ្យកាន់តែប្រសើរ។

ស្ថាបនិក

វេជ្ជបណ្ឌិត ឆេង ហាក់ងង់ ជាវេជ្ជបណ្ឌិតជំនាញឯកទេសសម្ភព និងរោគស្ត្រី ដែលមានភាពខិតខំប្រឹងប្រែងខ្ពស់ និងមានបទពិសោធន៍ជ្រាលជ្រៅ។ ជាមួយនឹងមូលដ្ឋានការសិក្សាវេជ្ជសាស្ត្រដ៏រឹងមាំ និងបទពិសោធន៍ផ្ទាល់ជាច្រើនឆ្នាំ នៅមន្ទីរពេទ្យឈានមុខទាំងក្នុង និងក្រៅប្រទេស គាត់បានបង្ហាញជាបន្តបន្ទាប់នូវការប្តេជ្ញាចិត្តចំពោះសុខភាពស្ត្រី។ ដំណើររបស់គាត់បង្ហាញពីក្តីស្រលាញ់ និងចំណង់ចំណូលចិត្តក្នុងការផ្ដល់សេវាព្យាបាលដែលមានគុណភាព និងការកែលម្អជំនាញរបស់ខ្លួនតាមរយៈការរៀនសូត្របន្ថែម និងការបម្រើការងារសាធារណៈ។

  • ឆ្នាំ ២០១៤ បញ្ចប់ការសិក្សាពីមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • ឆ្នាំ ២០១៧ បញ្ចប់ការសិក្សាពីមហាវិទ្យាល័យវេជ្ជសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល
  • ឆ្នាំ ២០១៨-២០១៩ បំរើរការងារនៅមន្ទីរពេទ្យ Calmette ផ្នែកសម្ភព និងរោគស្ត្រី
  • ឆ្នាំ ២០១៧-២០១៩ បំរើរការងារនៅមន្ទីរពេទ្យឯកជនធំមួយ ផ្នែកសម្ភព និងរោគស្ត្រី
  • ឆ្នាំ ២០១៩-២០២១ បន្តការសិក្សារនៅប្រទេសបារាំង ជំនាញសម្ភព និងរោគស្ត្រី
  • ឆ្នាំ ២០២១ បំរើរការងារនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ផ្នែកសម្ភព និងរោគស្ត្រី
  • ឆ្នាំ ២០២១-២០២៣ បំរើរការងារនៅមន្ទីរពេទ្យឯកជន ផ្នែកសម្ភព និងរោគស្ត្រី
  • ឆ្នាំ ២០២៣ ក្លាយជាម្ចាស់មន្ទីរសម្រាកព្យាបាលនិងសម្ភពរ័ត្នប្រភា
  •  

សេវាកម្ម 24 ម៉ោង – ដំណើរការទាំងថ្ងៃ និងយប់។

ហេតុអ្វីជ្រើសរើសពួកយើង

សេវាកម្ម 24 ម៉ោង – ដំណើរការទាំងថ្ងៃ និងយប់។

ក្រុមការងារជំនាញមានបទពិសោធន៍ – គ្រូពេទ្យឯកទេសសម្ភព និងរោគស្ត្រី ដែលលោកអ្នកអាចទុកចិត្តបាន។

ការថែទាំ ព្យាបាល ជាកញ្ចប់ – សេវាសុខភាពស្ត្រី និងសម្ភព ពេញលេញនៅកន្លែងតែមួយ។

ទំនើប និងមានផាសុកភាព – ឧបករណ៍ទំនើប ជាមួយបរិយាកាសកក់ក្តៅ។

ការយកចិត្តទុកដាក់គ្រប់ជំហ៊ាន – អតិថិជនគ្រប់រូបត្រូវបានថែរក្សាដោយក្តីគោរព យកចិត្តទុកដាក់ពេញលេញ។

ជាទីទុកចិត្តសំរាប់គ្រួសារទាំងមូល – គ្លីនិកដែលគ្រួសារជាច្រើន មានអារម្មណ៍សុវត្ថិភាព ទុកចិត្ត និងបន្តគាំទ្រ។